latest Post

Search

៤​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើនៅ​លើ​ Facebook ​​ពេល​មាន​ស្នេហា!

បច្ចុប្បន្ន​ មនុស្ស​ជា​ច្រើន​បាន​យក​ Facebook ជា​កន្លែង​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​បង្ហាញ​ក្ដី​ស្រឡាញ់​ផងដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ អ្នក​ពុំ​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​រស់​នៅ​ក្នុង​ប្រព័ន្ធ​ Online ជា​ជាង​ជីវិត​ពិត​នោះ​ឡើយ​ ពិសេស​សម្រាប់​ជីវិត​ស្នេហា​។​ ទាំង​នេះ​ជា​រឿង​មួយ​ចំ​នួន​ដែល​នារី​មិន​គួរ​ធ្វើ​នៅ​លើ​ Facebook​ក្នុង​ពេល​មាន​ទំនាក់ទំនង​ស្នេហា​ឡើយ៖



១. កុំ​ឲ្យ Facebook​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​ស្នេហា​របស់​អ្នក ៖
មនុស្ស​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ជា​ជាង​ក្នុង​តថភាព​ពិត​។​​ពួកគេ​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​របស់​ពួកគេ​នៅ​លើ​Facebook​ ទាំង​ការពិត​វា​ខុស​ស្រឡះ​ពី​ការ​រស់​នៅ​ជាក់ស្ដែង។​អ្នក​គួរតែ​បង្កើត​ក្ដី​ស្រឡាញ់​ឲ្យ​មាន​ពិត​ប្រាកដ​ជាជាង​ធ្វើ​រឿង​ដែល​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដទៃ​សរសើរ។


រូបតំណាង

២. កុំ​តាម​ដាន​ដៃ​គូ​របស់​អ្នក​ដោយ​ប្រើ​ប្រាស់Facebook​ ៖​
ការ​តាមដាន​គឺ​ជា​រឿង​មួយ​ដែល​អ្នក​មិន​គួរ​ធ្វើ​ព្រោះ​វា​អាច​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​បាន។​ គ្មាន​នរណា​ម្នាក់​ចង់​លាក់​បាំង​រឿង​ខ្លួនឯង​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ​ ដូច្នេះ​បើ​អ្នក​ចង់​ដឹង​រឿង​អ្វី​មួយ​អ្នក​គួរតែ​សួរ​ឬ​ពិភាក្សា​ជា​មួយ​គាត់​ដោយ​ផ្ទាល់​ជាជាង​តាមដាន​គាត់។

៣. កុំ​ធ្វើ​ជា​មិត្ត​ភក្តិ ​ឬ​ Chat ​ជាមួយ Ex តាម​ Facebook​ ៖​​
បើ​សិន​អ្នក​ប្រាកដ​ថា​EX​របស់​អ្នក​ជា​មនុស្ស​ល្អ​វា​មិន​ជា​បញ្ហា​នោះ​ទេ​ តែ​យល់​ល្អ​​នោះ​អ្នក​គួរតែ​កុំ​ធ្វើ​ជា​មិត្ត​ភក្តិ​ ឬ ជជែក​នឹង​EX​របស់​អ្នក​អី​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ពី​មុន​របស់​អ្នក​កើត​ឡើង​វិញ​ ​ហើយ​ វា​អាច​ធ្វើ​ឲ្យ​ចំណង​ស្នេហា​របស់​អ្នក​ជាមួយ​នឹង​អ្នក​ក្រោយ​មាន​បញ្ហា​ផង​ដែរ​។​ អ្នក​គួរ​តែ​ចាត់​ទុក​ EX​ជា​អតីតកាល​ មិន​មែន​មនុស្ស​សម្រាប់​អនាគត​នោះ​ទេ។

៤. កុំ​បង្ហាញ​ពី​ជម្លោះ​របស់​អ្នក​តាម​ Facebook ៖
វា​មិន​មែន​ជា​ការ​ល្អ​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​ជាមួយ​ដៃ​គូ​ហើយ​ចែក​រំលែក​វា​ទៅ​ក្នុង​ Facebook​ នោះ​ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ចូល​ចិត្ត​​អ្នក​សើច​ចំអក​ថែម​​។ វិធី​ល្អ​អ្នក​គួរតែ​និយាយ​ ឬ​ដោះ​ស្រាយ​គ្នា​ជាមួយ​ដៃគូ​អ្នក​ដោយ​ផ្ទាល់។


រូបតំណាង

ជា​រួម​អ្នក​គួរ​តែ​ដឹង​ថា​អ្វី​ដែល​គួរ​ធ្វើ​ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​លើ​ Facebook​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ក៏​ថា​បាន​ ជា​ពិសេស​នោះ​គឺ​ក្នុង​សម្ព័ន្ធ​ភាព​ស្នេហា​តែ​ម្ដង​ គឺអ្នក​រឹត​តែ​ពុំ​គួរ​ឲ្យ​ Facebook​មក​​បំផ្លាញ​​អ្វី​ដែល​អ្នក​ខំ​សាង​មក​នោះ​ទេ។​

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment